១-ការរៀបចំចិញ្ចឹមត្រី
ក-ការរៀបចំទីកន្លែងចិញ្ចឹម ៖ ដើម្បីចិញ្ចឹមត្រីឱ្យបានផលល្អ ត្រូវជ្រើសរើសទីកន្លែងចិញ្ចឹមឱ្យបានសម ស្របដូចជា៖
-ជ្រើសរើសទីកន្លែងដីស្រឡះក្បែរផ្ទះ ដើម្បីងាយស្រួលក្នុងការថែរក្សា
-ជីករណ្ដៅមានជើងទេរបន្ដិច ដើម្បីងាយស្រួលក្រាលកៅស៊ូបា្លស្ទិក ។ រណ្ដៅមានទំហំទទឹង២ម៉ែត្រ បណ្ដោយ៥ម៉ែត្រ និងជំរៅ៨តឹក
-យកដីសង្កត់លើមាត់រណ្ដៅ និងដាំស្មៅតាមមាត់រណ្ដៅ ដើម្បីការពារការហូរច្រោះ
-យកកៅស៊ូទៅក្រាលក្នុងរណ្ដៅ រួចទាញរហូតដល់មាត់រណ្ដៅ ដោយទំហំកៅស៊ូបា្លស្ទិក ដែលក្រាលក្នុងរណ្ដៅនោះ ត្រូវធំ និងវែងជាងរណ្ដៅ ទើបមានលក្ខណៈងាយស្រួលក្នុងការក្រាល
-បន្ទាប់ពីក្រាលបា្លស្ទិករួចយើងយកដីល្បប់ភក់ ឬដីមមោកមានជីជាតិល្អមកក្រាលពីលើបា្លស្ទិកនោះនៅបាតរណ្ដៅ ចំនួន២ បង្គី
-កាត់រុក្ខជាតិកន្ទាំងបាយស ទន្ទ្រានខែត្រ (ទំងន់៥គីឡូក្រាម) អាចម៍គោស្ងួត (ទំងន់៥គីឡូក្រាម) ដើម្បីឱ្យកើត សត្វល្អិត ក្នុងទឹក ឬប្លង់តុងជាដើម ។ រយៈពេល៥-១០ថ្ងៃក្រោយមករុក្ខជាតិនេះ
នឹងរលួយ រួចត្រូវស្រង់កាកសំណល់ចេញពីក្នុងរណ្ដៅ ។
ខ-ការដាក់កូនត្រីចិញ្ចឹម
-បរិមាណត្រីដាក់ចិញ្ចឹមពី៤០ក្បាល ក្នុង ១ម៉ែត្រការ៉េ សរុបស្មើ៤៥០ក្បាល សំរាប់ ទំហំស្រះខាងលើ
-ជ្រើសរើសកូនត្រីតូចល្មមទំហំ៣-៤ ហ៊ុន ។
គ-ការឱ្យចំណី
-ចំពោះកូនត្រីនៅតូច និងធំ ប្រភេទ ចំណីឱ្យស៊ីមិនខុសគ្នាទេ ប៉ុន្ដែពេលត្រីធំ ត្រូវ ឱ្យចំណីស៊ីច្រើនបន្ដិច ដោយក្នុង មួយថ្ងៃឱ្យ ចំណី២ដង គឺព្រឹកម៉ោង៨ និងល្ងាចម៉ោង៤-៥
-ប្រភេទចំណីដាក់ឱ្យត្រីស៊ីមានដូចជា បាយ បបរលាយកន្ទក់ (យូរៗឱ្យស៊ីម្ដង)
-កណ្ដៀរឱ្យស៊ីជាប្រចាំ (ដោយសារនៅ តំបន់នោះសំបូរកណ្ដៀរច្រើន)
-ដាក់ចំណីឱ្យត្រីស៊ីឱ្យបានពីរកន្លែង ដើម្បី កុំឱ្យត្រីដណ្ដើមគ្នាស៊ី ។
២-ការថែទាំ និងគ្រប់គ្រង
-ក្នុងការចិញ្ចឹមត្រី លោកពូឧស្សាហ៍ ពិនិត្យមើលពណ៌ទឹក ប្រសិនបើទឹកខ្មៅមាន ក្លិនស្អុយ ត្រូវប្ដូរទឹកចេញ ហើយ ដាក់ទឹកថ្មី ចូល ។ ទឹកដែលបូមចេញពីរណ្ដៅ គាត់យក ទៅស្រោចលើដំណាំធ្វើឱ្យដំណាំលូតលាស់ល្អ
-រដូវក្ដៅត្រូវដាក់កំបោ្លក១ភាគ៤នៃ រណ្ដៅ ហើយយកឫស្សីរាំងកុំឱ្យរាលដាល ពេញផ្ទៃទឹក ។
៣-ការប្រមូលផល
ក្រោយពីចិញ្ចឹមបានរយៈពេល២ខែកន្លះ ត្រីមានទំងន់ជាមធ្យម៣ទៅ៥ខាំ ក្នុង១ ក្បាល ។ គាត់ធ្វើការប្រមូលផលត្រី ជារៀង រាល់ពេលដែលគ្រួសារគាត់ត្រូវការហូប ។ គាត់ចិញ្ចឹមត្រីនេះមិនសំរាប់លក់ទេ
តែបើ អ្នកជិតខាងមកសុំចែកគាត់អាចលក់ឱ្យបន្ដិច បន្ដួច ។ ប៉ុន្ដែផលត្រីដែលគាត់ប្រមូលបា សរុបប្រហែល៣២ គីឡូក្រាម ។
៤-ចំណាប់អារម្មណ៍
តាមប្រសាសន៍របស់អ្នកមីងបានឱ្យដឹង ថា គាត់សប្បាយចិត្ដណាស់ នៅពេលគាត់ បានឃើញនូវលទ្ធផលល្អបែប នេះ ព្រោះវា អាចជួយឱ្យគ្រួសារគាត់មានការប្រែប្រួល ច្រើន ដោយនៅក្នុងគ្រួសារមានត្រី និងបន្លែ
សំរាប់ហូបជាប្រចាំ ជាពិសេសវាអាចជួយ បង្កើននូវប្រាក់ចំណូលដល់គ្រួសាររបស់គាត់ ទៀតផង ។ ទៅថ្ងៃមុខគាត់ មានគំរោងនឹងដាក់ចិញ្ចឹមត្រីផ្សេងៗទៀត និងបង្កើនឱ្យបាន ពីរណ្ដៅ
ក្រោយពេលគាត់ប្រមូលផលត្រីលើកទីមួយអស់ ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)
No comments:
Post a Comment