របៀបចិញ្ចឹមត្រី



ការចិញ្ចឹមត្រី

 ការចិញ្ចឹមត្រីក្នុងស្រែ
ត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់សំរាប់សរីរាង្គសត្វ និងមនុស្ស
ឮលើសពីនេះទៅទៀត វាជាប្រភពសាច់ដែលពុំផ្តល់​ទុក​
ទោស​ដល់ សុខភាព។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជា​ភាគច្រើននិយមចូលចិត្តសាច់ត្រីជាអាហារ តាមការស្ទាប់ស្ទង់របស់អង្គការ​រដ្ឋាភិបាល​មួលបានអោយដឹងថា ប្រមាណជា ៦០ភាគរយនៃអាហារជាតិសាច់ដែល​ប្រជាពល​រដ្ឋបរិភោគប្រចាំថ្ងៃ គឺសាច់ត្រី។ បច្ចុប្បន្ននេះបរិមាណផលត្រីក្នុងធម្មជាតិមានការថយចុះជាលំដាប់ ទន្ទឹមនឹងនេះកំណើន ប្រជាជនមានការកើនឡើង។ បុព្វហេតុនេះការចិញ្ចឹមត្រីក្នុងស្រែគួបផ្សំដំណាំស្រូវមិនតឹ្រមតែ ទទួលបាននូវអង្ករ​និង​សាច់ត្រី​​សំរាប់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ វាក៏បានរួមចំណែកក្នុង ការកាត់បន្ថយការ​ចាប់ត្រីពីផលស្តុកធម្មជាតិផលដែរ។
១.សារៈសំខាន់នៃការចិញ្ចឹមត្រីក្នុងស្រែ
-កាត់បន្ថយការចំណាយទោលើការទិញម្ហូបប្រចាំថ្ងៃ
-ការចិញ្ចឹមត្រីក្នុងស្រែ អាចជួយបង្កើនគុណភាពដីអាចឲ្យទិន្នផលស្រូវកើនឡើង។
-រួមចំណែកកាត់បន្ថយការចាប់ត្រីពីធម្មជាតិជាកត្តាមួយជួយអោយបរិមាណត្រីក្នុង ធម្មជាតិកើតឡើងវិញ។
-ងាយស្រួលចាបប់យកមកធ្វើម្ហូប ព្រោះស្រែចិញ្ចឹមត្រឹនៅជិតផ្ទះស្រាប់
២.ការរៀបចំស្រែចិញ្ចឹមត្រី
ការជីកជំរក
ជំរកគឺជាជង្ហុក ឬទីដែលជ្រៅជាងគេនៅក្នុងស្រែចិញ្ចឹមត្រី វា ជាទីកន្លែងដែលត្រីរត់ មកជ្រកពេលណាទឹកក្នុងស្រែរាក់ ឬ ក្តៅពេក។ គេអាចប្រើប្រាស់ ជំរកនេះសំរាប់បង្ខាំងត្រី ជាបណ្តោះអាសន្ននៅះពេលប្រើ ថ្នាំសំលាប់សត្វល្អិតការពារដំណាំស្រូវផងដែរ។
ជំរកដែលត្រូវជីក អាចមានរាងច្រើនសណ្ឋានទៅតាមភូមិសាស្ត្រនៃដីស្រែ ឬទៅតាម ចំណង់ចំណូលចិត្តរបស់អ្នកចិញ្ចឹម។ ជំរកអាចមានរាងជាប្រលាយឬក៏ ស្រះ។
ជំរកមានរាងជាប្រឡាយ
ជំរកបែបនេះ គេអាចជីកប្រឡាយតូចៗតាមបណ្តោយភ្លឺស្រះដែលមានជំរៅពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយផ្ទៃក្រឡា នៃប្រឡាយមានទំហំប្រមាណ៥ទៅ១០ភាគរយនៃក្រឡាផ្ទៃ ស្រែសរុប។
ជំរកមានរាងជាស្រះ
នោះគឺជាប្រភេទជំរកមយយបែបដែលគេជីកមានសណ្ឋានជាស្រះតូច។ គេអាចជីក ស្រះ នៅកណ្តាលស្រែ ឬជ្រុងស្រែក៏បានដោយមានជំរៅ១ទៅ ១,៥ម៉ែត្រ ប៉ុន្តែផ្ទៃក្រឡានៃ ស្រះក៏គួរតែមានប្រមាណពី ៥ ទៅ ១០ភាគរយនៃផ្ទៃក្រឡាស្រែសរុបដែរ។
៣.ការជ្រើសរើសពូជត្រីមកចិញ្ចឹម
ប្រភេទត្រីដែលអាចចិញ្ចឹមក្នុងស្រែបានមានជាអាទិ៍ដូចជាត្រីកាបសាមញ្ញ ត្រីទីឡាព្យា ត្រីកាបឥណ្ឌា ត្រីកន្ធរ និងត្រីអណ្តែង។ការចិញ្ចឹមត្រីក្នុងស្រែជាទូទៅធ្វើនៅក្នុងស្រែជំរៅជា កន្លែងដែលដក់ទឹកបានជ្រៅ។ ការចិញ្ចឹមត្រីកាបសាមញ្ញ ទីឡាព្យា និង កាបឥណ្ឌ អាច ចិញ្ចឹមចំរុះគ្នាតែម្តងក្នុងស្រែតែមួយ ក្នុងកំរិតសមាមាត្រ ៥:៣:២ គឺកាបសាមញ្ញ ៥០%ត្រី ទីឡាព្យា ៣០% និងត្រីកាបឥណ្ឌា ២០%។ ការ ចិញ្ចឹមពុំចាំបាច់ផ្តល់ចំណីអ្វីទាំងអស់បើគេ ចិញ្ចឹមក្នុងដង់ស៊ីតេ១ក្បាលក្នុង ៣-៤ ម៉ែត្រការេ។ គេអាចចិញ្ចឹមក្នុងដង់ស៊ីតេរហូតដល់២ ក្បាលក្នុងមួយម៉ែត្រការេ តែករណីនេះគេត្រូវតែផ្តល់ចំណីបន្ថែដូចជា កន្ទក់ចកបាយទា កណ្តៀរ ឬការកសំណល់ផ្ទះបាយជាដើម។ ទំហំកូនត្រីដែលគួរជ្រើសរើស មកចិញ្ចឹមត្រូវ តែមានទំហំយ៉ាងតិចតួចប៉ុនម្រាមដៃឡើងទៅ(ទំងន់មិនតិចជាង ៥ក្រាម)និងមានសុខភាព ល្អ។ ដោយឡែកត្រីអណ្តែងមានលក្ខណៈពិសេសជាងបណ្តាត្រីដែលបានរៀបរាប់ខាងលើ ដោយគេអាចចិញ្ចឹមវា ក្នុងលក្ខខ័ណ្ឌទឹករាក់ដែលមានជំរៅត្រឹម២០ សង្ទីម៉ែត្រប៉ុណ្ណោះ(ទឹក ក្នុងស្រែ ) នៃស្រែ មិនមែនចាំបាច់តែមានស្រែទឹកជ្រៅទេ ព្រោះវាជាប្រភេទត្រីដែលធន់ ទៅនឹងបំរែបំរួលសីតុណ្ហភាព និងជំងឺផ្សេងៗបានល្អហើយការចិញ្ចឹមមានអត្រារស់ខ្ពស់ថែម ទៀតផង។ តែការចិញ្ចឹមត្រីអណ្តែងចាំបាច់ត្រូវតែផ្តល់នូវចំណី បន្ថែមទោះជាការចិញ្ចឹមក្នុង ដង់ស៊ីតេទាប ឬខ្ពស់ក៏ដោយ។
៤.ការជ្រើសរើសពូជស្រូវសំរាប់ស្រែចិញ្ចឹមត្រី
អាស្រ័យដោយការចិញ្ចឹមត្រីអណ្តែមានរយៈបេលលើសពី បី ខែ ដូច្នេះពូជស្រូវធ្ងន់ គួរជ្រើសរើសក្នុងការធ្វើវប្បកម្មចំរុះនេះ។ ដោយឡែកត្រីកាប ឥណ្ឌាកាបសាមញ្ញ និង ទីឡាព្យា អាចធ្វើវប្បកម្មជាមួយពូជស្រូវរយៈពេលមធ្យោមបាន។៥.ការលេកូនត្រីចិញ្ចឹម
ការដឹកជញ្ចូនកូនត្រីគួរធ្វើនៅពេលព្រឹក និងការលែងកូនត្រីចូលស្រែចិញ្ចឹម គួរធ្វើនៅ ចន្លោះម៉ោង ៩-១០ព្រឹក។ បើកូនត្រីត្រូវបានដឹកជញ្ចូនដោយប្រើថង់ប្លាស្ទីនោះ ពេលដឹក ជញ្ចូនដល់ស្រែត្រូវបានថង់នោះទៅត្រាំក្នុងទឹកស្រែដែលត្រូវចិញ្ចឹប្រមាណ ១០-១៥នាទី សិនរួចទើបស្រាយមាត់ថង់អោយត្រីហែលចេញដោយខ្លួនឯងសន្សឹមៗចូលទៅក្នុងស្រែ ចិញ្ចឹមត្រី។
៦.ការផ្តល់ចំណី
ថ្វីត្បិតតែត្រីអណ្តែងជាប្រភេទត្រីស៊ីសាច់ជាអាហារ តែក្នុងការចិញ្ចឹមយើងអាចយក កន្ទក់មមកលាយនឹងសាច់បាន។ ឆ្លងតាមការពិសោធន៍នៅក្នុងវិទ្យាសា្ថនស្រាវជា្រវ និង អភិវឌ្ឈន៍កសិកម្មកម្ពុជាបានចេញជាលទ្ធផលថា ត្រីដែលចិញ្ចឹមដោយផ្តល់ចំណីកន្ទក់២០% លាយត្រីហាល ៨០%មានការធំធាត់រហ័ស និងអត្រារស់ច្រើនជាងត្រីដែលផ្តល់ដោយចំណី កន្ទក់ ៦០%លាយត្រីហាល៤០% ឬក៏កន្ទក់៤០% លាយត្រីហាល ៦០%។ ពេលផ្តល់ចំណី ត្រូវដាក់ក្នុងកញ្រ្ចែង ក្រាលស្បៃរយចជ្រមុជទៅក្នុងទឹក ដើម្បីងាយស្រួលតាមដានមើលការ ស៊ីចំណីរបស់ត្រីនិងជៀសវាងភាពខ្ជះខ្ជាយ។ ការផ្តល់ចំណីនេះអាចផ្តល់នៅពេលព្រឹកចាប់ ពីម៉ោង ៩ដល់ ម៉ោង១០ និង ល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង ៥ដោយផ្តល់មួយថ្ងៃម្តងឬ ពីរដងក៏បានតាមកំរិតបរ្មាណ ១០%នៃទំងន់ដងខ្លួនត្រីសរុប(ឧបមាថាទំងន់កូនត្រីសរុបក្នុង ស្រែមានប្រមាណ១០គីឡូក្រាម នោះចំណីដែលត្រូវផ្តល់គឺ១គីឡូក្រាមក្នុងមួយថ្ងៃ ឬព្រឹក កន្លះគីឡូក្រាម)។
៧.ការប្រមូលផល
ការប្រមូលផលអាចចាប់រំលោះ ដោយចាប់ត្រីណាដែលធំជាងគេមកធ្វើម្ហូបប្រចាំថ្ងៃក៏ បាន។ ការប្រមូលផលសរុបធ្វើឡើងនៅពេលស្រូវទុំល្អ ពេលនោះត្រីនៅប្រមូលផ្តុំគ្នាក្នុងជំរក (ប្រឡាយ ឬស្រះតូច) ការប្រមូលផលនេះធ្វើដំនាលគ្នាជាមួយការច្រូតកាត់ផលស្រូវតែម្តង ប្រសិនបើទំហំត្រីធំល្មមអាចយកមកហូប ឬលក់បាន ប៉ុន្តែបើទំហំវាពុំទាន់សមស្របទេនោះ គេអាចបន្តការបង្ខំាង ចិញ្ចឹមក្នុងជំរកដូចរៀបរាប់ខាងលើ ជាបណ្តោះអាសន្នសិន ពេលនោះ គេអាចធ្វើការភ្ជួររាស់ដកស្ទូងស្រុវជាលើកទីពីរទៀត(ករណីពូជស្រូវស្រាលមិនប្រកាន់រដូវ) ក្រោយពីស្ទូងបាន ១០-១៥ ថ្ងៃ គេអាចបើកលែងត្រីអោយចេញពីជំរកចូលទៅក្នុងស្រែបាន ។ ការចិញ្ចឹមក្នុងវគ្គទីពីរនេះមានការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីពីរនេះមាន ការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីមួយដែរ។
យោងតាមៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទស្សនាវដ្តី កសិកម្មឆ្នាំទី ៦ ត្រីមាសទី១
(មករា-មីនា)ឆ្នាំ ២០០៧ លេខ ២១

ឆ្លើយ​តប

Gravatar
 

No comments:

Post a Comment